សន្ថិសុខ និងសុវត្ថិភាព

ការបរិច្ចាកមានសុវត្ថិភាពសម្រាប់ម្ចាស់ជំនួយរបស់យើង ដែរឬទេ?

បាទ ពិតប្រាកដណាស់ ប្រតិបត្តិការដកទឹកប្រាក់របស់អ្នកពិតជាមានសុវត្ថិភាពទាំងស្រុង! យើងដឹងថា វាពិតជាមានសារសំខាន់ណាស់សម្រាប់អ្នក ដើម្បីធានាអោយបាននូវសុវត្ថិភាពអតិបរមាក្នុងការផ្ទេរ មូលនិធិពីម្ចាស់ជំនួយរបស់អ្នក។

យើងផ្តល់ជូននូវប្រព័ន្ធទូទាត់ប្រាក់ផ្សេងគ្នា ប្រព័ន្ធនិមួយៗសុទ្ធតែមានវិធានការស​​ន្តិសុខរបស់ខ្លួន រៀងៗខ្លួន។ គ្មានការប្រតិបត្តិការ ដកសាច់ប្រាក់ណាមួយដែលត្រូវបានធ្វើឡើងនៅលើវេទិកា តោះហ្វាន់ (TOSFUND) ដោយផ្ទាល់នោះឡើយ។ តោះហ្វាន់ (TOSFUND) គ្រាន់តែជួយសំរួលដល់ការទូទាត់ ដោយភ្ជាប់ទំនាក់ទំនងរវាងអ្នកផ្តល់ជំនួយជាមួយនឹងបច្ចេកវិទ្យានៃការទូទាត់ដែលមានស្រាប់តែប៉ុណ្ណោះ។

ក្រុមហ៊ុន Cellcard: ការទូទាក់ប្រាក់តាមប្រព័ន្ធទូរស័ព្ទចល័ត របស់ក្រុមហ៊ុន Cellcard ត្រូវបាន ធ្វើឡើងដោយប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់របស់ក្រុមហ៊ុន Cellcard ហើយមូលនិធិទាំងអស់ ត្រូវបាន ប្រមូលដោយសុវត្ថិភាព តាមរយៈគណនេយ្យពិសេសរបស់ តោះហ្វាន់ (TOSFUND) ដោយការប្រើកូដ សំងាត់ របស់កូនគណនីតូចៗជាច្រើន។ ការបរិច្ចាកត្រូវបានរៀបចំឡើងជាប្រចាំខែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលការផ្ទេរទឹកប្រាក់ ទៅអោយអ្នកធ្វើយុទ្ធនាការផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្ទេរទឹកប្រាក់របស់ធនាគារដែលមានស្តង់ដាត្រឹមត្រូវ។ អង្គការ Action IEC នឹងទទួលខុសត្រូវនៅក្នុងការយុទ្ធនាការ ផ្តល់ឲ្យអ្នកធ្វើយុទ្ធនាការទាំងអស់ នូវរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែ ដែលបានផ្តល់ដោយក្រុមហ៊ុន Cellcard ។

ក្រុមហ៊ុនវីង: ការបង់ប្រាក់ដោយផ្ទាល់អាចធ្វើទៅបាន ដោយប្រើប្រព័ន្ធបង់ប្រាក់ស្តង់ដា របស់ក្រុមហ៊ុន វីង។ មូលនិធិទាំងអស់ត្រូវបានប្រមូលដោយសុវត្ថិភាតាមរយៈគណនេយ្យពិសេសរបស់ តោះហ្វាន់ (TOSFUND) គណនីដោយ គណនីដោយប្រើលេខកូដគណនីតូចៗជាច្រើន ទៅអោយអ្នកផ្សព្វផ្សាយយុទ្ធនាការ។ ការបរិច្ចាកត្រូវបានរៀបចំឡើងជាប្រចាំខែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលការផ្ទេរទឹកប្រាក់ ទៅអោយអ្នកធ្វើយុទ្ធនាការផ្សព្វផ្សាយ តាមរយៈប្រព័ន្ធផ្ទេរទឹកប្រាក់របស់ធនាគារដែលមានស្តង់ដាត្រឹមត្រូវ។ អង្គការ Action IEC នឹងទទួល ខុសត្រូវ នៅក្នុងការយុទ្ធនាការផ្តល់អ្នកធ្វើយុទ្ធនាការទាំងអស់ នូវរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែ ដែលបានផ្តល់ដោយក្រុមហ៊ុន វីង ។

អត្ថប្រយោជន៍មួយផ្សេងមួយទៀតដែលទទួលបាន ពីប្រព័ន្ធទូទាត់ប្រាក់ដោយផ្ទាល់តាមរយៈ ក្រុមហ៊ុន វីង គឺថានៅពេលដែលមូលនិធិបានចូលដល់គណនេយ្យរបស់អ្នក ការជូនដំណឹងនឹងត្រូវបានបង្ហាញ នៅ លើបណ្តាញគេហទំព័របន្ទាប់មកវានឹងបង្ហាញពីការទទួលបានមូលនិធិនៅតាមបណ្តាញអ៊ីនធឺណែត។

 

ធនាគាអេស៊ីលីដា: ការទូទាត់ប្រាក់តាមបណ្តាញអ៊ីនធឺណែត អាចធ្វើបានតាមរយៈ ធនាគាអេស៊ីលីដា ដោយប្រើ Visa MasterCard JCB និងDinner Card។ រាល់ការប្រតិបត្តិការនៅតាមបណ្តាញអ៊ីនធឺណែតទាំងអស់ ត្រូវបានធ្វើឡើងដោយប្រើប្រព័ន្ធស្តង់ដា អន្តរជាតិ និងប្រព័ន្ធកាតឥណទានដែលមានសុវត្ថិភាព របស់ធនាគារ ABA។ គេហទំព័រ តោះហ្វាន់ (TOSFUND) អាចជួយអោយអ្នកនូវការចូលទៅដំណើរការទៅកាន់ ប្រព័ន្ធសន្តិសុខ ធនាគាអេស៊ីលីដា បាន។

កាបរិច្ចាក ដោយប្រើប្រាស់កាតឥណទាន នឹងត្រូវបានជូនដំណឹងដោយស្វ័យប្រវត្តិនៅលើគេហទំព័រ។ ជារៀងរាល់ខែ តោះហ្វាន់ (TOSFUND) នឹងធ្វើការបូកសរុប និងផ្ទេរមូលនិធិទាំងនោះទៅអោយ ម្ចាស់យុទ្ធនាការ ផ្សព្វផ្សាយម្នាក់ៗ ដោយផ្តល់ជូននូវរបាយការណ៍ដែលចេញដោយខាងធនាគារ ផងដែរ។

គន្លឹះសុវត្ថិភាពទូទៅសម្រាប់ការទូទាត់ប្រាក់តាមបណ្តាញអ៊ីនធឺណែត:

1. កុំទុកពាក្យសម្ងាត់នៅក្នុងរបស់អ្វីមួយ និងកុំរសរសេរទុកនៅកន្លែងណាមួយ ឬក្នុងឧបករណ៍អេឡិច ត្រូនិចផ្សេងៗអោយសោះ ។ គួទន្ទេញវាអោយចាំមាត់ដើម្បីងាយស្រួលក្នុងប្រើប្រាស់។

2. មិនត្រូវអោយអ្នកផ្សេងណាម្នាក់ ដឹងពាក្យសម្ងាត់របស់អ្នកឡើយ។ សូមប្រាកដថាគ្មាននរណាម្នាក់ កុំពុងមើល នៅពេលដែលអ្នកវាយបញ្ចូលពាក្យសម្ងាត់នោះទេ។

3. សូមផ្លាស់ប្តូរពាក្យសម្ងាត់របស់អ្នកអោយបានញឹកញាប់ ហើយពាក្យសម្ងាត់គួរតែមានយ៉ាងហោច​ណាស់ 12 តួអក្សរ  វាគួរតែជាឃ្លានៃតួអក្សរមានលំដាប់រៀងគ្នា ទើបងាយស្រួលក្នុងការចងចាំ។

4. សូមកុំប្រើថ្ងៃកំណើតរបស់អ្នក លេខទូរស័ព្ទ លេខគណនេយ្យ ឬលេខរៀងតគ្នាជាពាក្យសម្ងាត់ អោយសោះ។

5. ត្រូវបិទ និងចេញពីប្រព័ន្ធដកប្រាក់ភា្លម នេះបន្ទាប់ពីដំណើការរបស់អ្នកបានចប់រួចរាល់នោះ។

6. កុំទាញយក ឬដំឡើងកម្មវិធីណាមួយពីប្រភពដែលអ្នកមិនស្គាល់។

7. ត្រួតពិនិត្យមើលកម្មវិធីដែលមានដំណើរការ នៅលើទូរស័ព្ទរបស់អ្នក។ ប្រសិនបើអ្នករកឃើញកម្ម វិធីណាមួយដែលអ្នកមិនស្គាល់ ត្រូវបិត និងលុបវាចោលភ្លាម ឬយកទូរស័ព្ទរបស់អ្នក ទៅអោយក្រុម ហ៊ុនផ្តល់សេវាកម្មជួសជុលទូរស័ព្ទ ជួយលុបអោយក៏បាន។

8. ចូរកុំទុកទូរស័ព្ទដៃរបស់អ្នក បើសិនជាវាមិនទាន់បានចាក់សោរនោះ។

9. អ្នកចាំបាច់ត្រូវតែទុកទូរស័ព្ទរបស់អ្នកនៅក្នុងកន្លែង ដែលមានសុវត្ថិភាព។ ប្រសិនបើអ្នកបាត់ទូរស័ព្ទ ឬទូរស័ព្ទនោះខូចអ្នកត្រូវតែជូនដំណឹងជាបន្ទាន់ ដល់ក្រុមហ៊ុនទូរស័ព្ទ ដើម្បីបិតលេខទូរស័ព្ទររបស់ អ្នកចោលភ្លាម និងដើម្បីទប់ស្កាត់ការប្រើដែលគ្មានការអនុញ្ញាតពីអ្នក។

10. អ្នកត្រូវលុបទិន្ន័យដែលសំខាន់ក្នុងទូរស័ព្ទរបស់អ្នកចោល ប្រសិនបើអ្នកត្រូវលក់ទូរស័ព្ទនោះ ឬត្រូវអោយវាទៅមនុស្សផ្សេងទៀត។

11. កុំឆ្លើយតបទៅនឹងអ៊ីម៉ែលដែលស្នើសុំលេខគណនេយ្យ ឬពាក្យសម្ងាត់របស់អ្នក។

12. ជៀសវាងការធ្វើការទូទាត់ប្រាក់ ដោយប្រើការតភ្ជាប់អ៊ីធឺណែតជាសាធារណៈ ឬ Wi-Fi សាធារណៈ​អ៊ីនធឺណែតកាហ្វេ ក្នុងបណ្ណាល័យ​ ក្នុងហាង ក្នុងភោជនីយដ្ឋាន ឬព្រលានយន្តហោះជាដើម ដើម្បីជៀសវាងកុំអោយ តំណបណ្ដាញគេហទំព័រ និងពាក្យសម្ងាត់របស់អ្នក ត្រូវគេលួចតាមវីដេអូ ឬពីម្ចាស់គ្រប់គ្រងអ៊ីនធឺណែតទាំងនោះ។

13. សូមកុំបញ្ចូលលេខគណនីលេខសម្ងាត់ ឬទិន្នន័យផ្ទាល់ខ្លួនផ្សេងៗទៀតរបស់អ្នក នៅលើគេហទំព័រ

ដែលមិនស្គាល់អត្តសញ្ញាណអោយសោះ។

14. សូមចាំថាយើងនឹងមិនទាក់ទងទៅអ្នកដោយផ្ទាល់ ដើម្បីសួរអ្នកអោយប្រាប់លេខកូដសម្ងាត់ ឬ ពាក្យសម្ងាត់របស់អ្នកឡើយ។ ប្រសិនបើអ្នកទទួលអ៊ីម៉ែលណាមួយដែលប្រើអត្តសញ្ញាណរបស់យើង សូមជូនដំណឹងដល់ពួកយើងភ្លាម។

15. សូមកុំ SMS/ MMS / អ៊ីម៉ែល ផ្ញើរមកពីប្រភពដែលមិនស្គាល់អោយសោះព្រោះវាអាចមានផ្ទុកមេរោគផ្សេងៗ។