គោលការណ៍ :

តើគោលការណ៍ទាំងនោះមានអ្វីខ្លះ ?

យើងចង់ធ្វើអោយវេទិកានេះជាវេទិកាបើកចំហចំពោះអ្នកគ្រប់គ្នា ដូច្នេះពន្លឺនៃគំនិតល្អៗនឹងផុសចេញជារៀងរាល់ថ្ងៃ។ ជាទូទៅយើងនឹងទទួលយកគ្រប់គម្រោងទាំងអស់ ដែលល្អសម្រាប់ប្រទេសកម្ពុជា។

ប៉ុន្តែយើងដឹងថានៅពេលបច្ចុប្បន្ននេះ មានមនុស្សមួយចំនួនព្យាយាមទាញយកប្រយោជន៍ពីសប្បុរសជន ដូច្នេះយើងមានគោលការណ៍ជាមូលដ្ឋានមួយចំនួន។ តោះហ្វាន់ (TOSFUND)  ៖​​      

      1. មិនទទួលយកគម្រោងទាំងឡាយណាដែលមិនគោរពច្បាប់របស់ព្រះរាជាណចក្រកម្ពុជា។

      2. មិនទទួលយកគម្រោងទាំងឡាយណា ដែលមានជាប់ពាក់ព័ន្ធនឹងនយោបាយ។

      3. មិនទទួលយកគម្រោងទាំងឡាយណា ដែលផ្សព្វផ្សាយអំពីសាសនា ការប្រកាន់ពូជសាសន៍ ការរើសអើងភេទ ឬជាគម្រោងដែលអាចជះឥទ្ធិពលអវិជ្ជមានដល់សិទ្ធិមនុស្សឡើយ។

      4. មិនគាំទ្រ មណ្ឌលកុមារកំព្រាណាមួយឡើយ ពីព្រោះពួកយើងមិនអាចវិនិច្ឆ័យអំពីគុណភាព សេវាកម្មដែលគេបានផ្តល់។ ទន្ទឹមគ្នានេះដែរដោយផ្អែកលើសមត្ថភាពរបស់ពួកយើង             ពួកយើងនឹងមិនទទួលយកគម្រោងដែលស្នើដោយអង្គភាពណាដែលធ្លាប់មានកេរ្តិ៍​ឈ្មោះបោកប្រាស់ ឬកេងបន្លំប្រាក់ជំនួយរបស់អ្នកផ្តល់ជំនួយឡើយ។

      5. មិនទទួលយកគម្រោងទាំងឡាយណា ដែលស្នើឡើងក្នុងបំណងប្រមូលប្រាក់ជំនួយដើម្បីប្តូជា ភាគហ៊ុននៅក្នុងគម្រោងនោះឡើយ ពីព្រោះពួកយើងមិនមែនជាកម្មវិធីរៃអង្គាស              ប្រាក់ដើម្បីភាគហ៊ុននោះទេ។

      6. មិនទទួលយកគម្រោងទាំងឡាយណា ដែលស្នើឡើងពាក់ព័ន្ធនឹងផ្នែកមីក្រូហិរញ្ញវត្ថុ ឬការរៀបចំប្រាក់កម្ចីទេ ពីព្រោះពួកយើងមិនមែនជាស្ថាប័នមីក្រហិរញ្ញវត្ថុ/ស្ថាប័នផ្តល់ប្រាក់             កម្ចីឡើយ។

       7. មិនទទួលយកបុព្វហេតុទាំងឡាយណាដែលកំពុងតែត្រូវបានដាក់រៃអង្គាសប្រាក់ពីមហាជននៅក្នុងកម្មវិធីផ្សេងទៀតរួចហើយ ឬប្រសិនបើបុព្វហេតុនោះជាន់គ្នាព្រោះការធ្វើ                  បែបនេះអាចបង្ករជាបញ្ហាដល់គ្រប់ៗគ្នា សូមទាក់ទងមកពួកយើងភ្លាម ប្រសិនបើអ្នកកំពុងជួបករណីបែបនេះ  ព្រោះយើងតែងតែមានដំណោះស្រាយជានិច្ច​ ដែលអាចនឹងល្អ            បំផុតសម្រាប់ស្ថានភាពរបស់អ្នក។

      8. នៅពេលប្រើប្រាស់ តោះហ្វាន់ (TOSFUND) មានន័យថាអ្នកទទូលយកទាំងស្រុងនូវច្បាប់ និងល័ក្ខខណ្ឌរបស់យើង។