នៅក្នុងប្រទេសកម្ពុជា ការផ្តល់មូលនិធិគឺជាឧបសគ្គធំបំផុតចំពោះការផលិតភាពយន្ត។ ប្រជាជនភាគច្រើន ត្រូវពឹងលើហោប៉ៅផ្ទាល់ខ្លួនរបស់ពួកគេដើម្បីផលិតភាពយន្ត។ បញ្ហានេះមានលទ្ធផលនៅក្នុងភាពយន្តមួយចំនួនដែលបានផលិតឡើង ហើយក្នុងចំណោមភាពយន្តដែលត្រូវបានផលិតនេះ គុណភាពគឺមានកម្រិតទាប ហើយខ្សែរឿងគឺមានភាពមិនច្បាស់លាស់ ដោយសារតែថវិកាស្តួចស្តើង។ មូលនិធិភាពយន្តកម្ពុជា គឺជាដំណោះស្រាយចំពោះបញ្ហានេះ ដែលវាមិនគ្រាន់តែផ្តល់ជូនមូលនិធិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការពង្រឹងសមត្ថភាពរបស់ផលិតករភាពយន្តផងដែរ។ មូលនិធិភាពយន្តនឹងជួយសម្រួលដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីបង្កើនជំនាញរបស់ផលិតករវ័យក្មេង ព្រមទាំងផ្តល់មូលនិធិសម្រាប់គម្រោងរបស់ខ្លួន។

17

អ្នកបរិច្ចាគ

$ 43.0

បរិច្ចាកបាន $ 66500.0 គោលដៅ
0.06466165413533835%

20 days

Ct cambodia  hi res  small

About this campaign

Film fund

បញ្ហា

        ប្រទេសកម្ពុជា​គឺជា​ប្រទេសកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សហើយនៅក្នុងទសវត្សរ៍កន្លង​មកនេះ​បានមើលឃើញពីការរីកចំរើនគួរឱ្យចាប់អារម្មណ៍ នៅក្នុង​ហេដ្ឋារចនាសម្ព័ន្ធ  ការរីក​ចំរើន​ផ្នែកបច្ចេកវិទ្យា ​និងសេដ្ឋកិច្ច។ វិស័យ​សិល្បៈ ពិសេសខ្សែភាពយន្ត ទោះជាយ៉ាងណា​បានតាមពីក្រោយ​ដោយសារតែ​លកណ្ខៈ​ខាងក្នុងត្រូវបានចាត់ថ្នាក់ដោយ​ប្រណិតភាព​ជាជាង​តម្រូវការជាអាទិភាព។  ភាពយន្តគឺមានតម្លៃថ្លៃបំផុតក្នុងការផលិត និង​តម្រូវ​ឱ្យមាន​​ការកំណត់​ជំនាញដែលនៅតែ​មានការពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា ដូច្នេះ​ហើយ​ បានជាមានការរីក​ចម្រើនយឺត​​និងមិនមានការគាំទ្រផ្នែកថវិកាផ្លូវការសម្រាប់ផលិតករភាពយន្តនៅឡើយទេ។ហេតុនេះហើយបានជាមានតម្រូវការបន្ទាន់សម្រាប់គម្រោងដូចជា មូលនិធិភាពយន្តកម្ពុជាដែលអាចជួយឧបត្ថម្ភដល់ផលិតករភាពយន្តវ័យក្មេងនៅក្នុងប្រទេសកម្ពុជា ដែល​មាន​រឿង​រ៉ាវ​ប្រកបដោយការច្នៃប្រឌិត​ដើម្បីបង្ហាញប្រាប់ប៉ុន្តែតម្រូវឲ្យមានការគាំទ្រ​ប្រកបដោយការ​ច្នៃប្រឌិត និងការផ្តល់មូលនិធិ​ ដើម្បីនាំអ្នកទាំងនោះ​ទៅកាន់កញ្ចក់​​បញ្ចាំងភាពយន្ត។

 

ដំណោះស្រាយរបស់យើង

នេះគឺជាវិធីប្រកបដោយភាពច្នៃប្រឌិត ដើម្បីឲ្យយុវជនកម្ពុជា​បានចូលរួមនៅក្នុង​​ការបង្កើតខ្សែភាពយន្តថ្មីដោយមនុស្សវ័យក្មេង។ការផ្តល់មូលនិធិនេះគឺជារបាំងធំបំផុត​ចំពោះ​ការផលិតភាពយន្តនៅក្នុងប្រទេសកម្ពុជា ដែលមនុស្សភាគច្រើនត្រូវពឹងផ្អែកលើហោប៉ៅផ្ទាល់​ខ្លួនរបស់ពួកគេ​ដើម្បីផលិតខ្សែភាពយន្ត។​នេះជាលទ្ធផល​នៅក្នុងខ្សែភាពយន្តមួយចំនួន ដែល​បានផលិតឡើងនិងសូម្បីតែក្នុងចំណោម​ខ្សែភាពយន្តដែល​ត្រូវបានផលិតឡើង ដោយសារ​តែ​ថវិកាស្តួចស្តើង គុណភាព​គឺមានកម្រិតទាបខ្សែរឿងមានភាពមិនច្បាស់លាស់។

នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះមានការកើនឡើងយ៉ាងខ្លាំងនូវចំនួនរោងភាពយន្ត ដែល​បញ្ចាំង​ខ្សែភាពយន្តប្រទេសភាគខាងលិច និងភាគច្រើនជាបរទេស។ទស្សនិកជន​បាន​កើន​ឡើងផងដែរដោយសារតែសមត្ថភាពការចំណាយខ្ពស់ជាងមុន ក្នុងចំណោម​យុវជននិង​មានចំណាប់អារម្មណ៍​ខ្ពស់​ក្នុងការមើលខ្សែភាពយន្ត ​ក្នុងការកំណត់​ដែលស្របគ្នា​នឹង​ស្តង់ដារ​អន្តរជាតិ។ប៉ុន្តែ ទោះបីជាគុណភាព និងស្ដង់ដារនៃរោងភាពយន្ត​បានល្អប្រសើរ​ជាងមុន​ក៏ដោយ គុណភាពនិងបរិមាណ ខ្សែភាពយន្ត​ក្នុងស្រុក​មិនទាន់មានភាពប្រសើរឡើង​នៅឡើយ។

វាមានតម្រូវការយ៉ាងខ្លាំងដើម្បីកែលម្អវិស័យខ្សែភាពយន្តនេះតាមរយៈការបង្កើត​ខ្សែភាពយន្តដែលមានគុណភាព ដែលអាចបង្កើត​ចំណាប់អារម្មណ៍និងប្រាក់​ចំណូល​នៅក្នុងប្រទេស​ក៏ដូចជា​ក្រៅប្រទេស។​ មូលនិធិភាពយន្តកម្ពុជាគឺជាដំណោះស្រាយ ចំពោះ​បញ្ហានេះដែលវាមិនគ្រាន់តែ​ផ្តល់ជូន​មូលនិធិប៉ុណ្ណោះទេ ប៉ុន្តែក៏​ជួយពង្រឹងសមត្ថភាព​សម្រាប់​ផលិតករភាពយន្តប្រកបដោយសក្តានុពល​ផងដែរដែលអាចធ្វើឱ្យមានភាពខុសគ្នា​មួយ​ក្នុងការកែលម្អគុណភាព​​ភាពយន្ត ​រក្សាកេរ្តិ៍ឈ្មោះនិងទទួលបានប្រាក់ចំណូលជាបន្តបន្ទាប់​សម្រាប់​ផលិតករភាពយន្ត។              

 

វត្ថុបំណងនិងផែនការ

1. ចាប់ផ្តើមបង្កើតឲ្យមានយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយក្នុងសង្គមដើម្បីផ្តួចផ្តើម​កិច្ចពិភាក្សា​អំពី​វិស័យខ្សែភាពយន្តនៅកម្ពុជាស្ថានភាពតាំងពីដើមរហូតមកដល់​ពេលនេះ និងដំណោះស្រាយអ្វី​ដែលអាច​ត្រូវបានធ្វើឡើង​ដើម្បីធ្វើឲ្យ​សេណារីយ៉ូ​ខ្សែភាពយន្តមានភាពប្រសើរឡើង។

2.   អនុវត្តការស្រាវជ្រាវ​ក្នុងចំណោមផលិតករភាពយន្តវ័យក្មេងនូវអ្វីដែលពួកគេ​ចង់​រៀន​ដើម្បី​បង្កើន​ជំនាញរបស់ពួកគេ។

3.  បង្កើតមជ្ឈមណ្ឌលធនធានមួយ(រួមទាំង​បណ្ណាល័យ​សៀវភៅ និង​ភាពយន្ត) ដែល​ប្រមូល​ពត៌មាន​អំពី​ឱកាស​សម្រាប់​ការផ្តល់មូលនិធិ​ភាពយន្តការបណ្តុះបណ្តាល ​ការរាប់អានជាបងប្អូន  ការប្រារព្ធពិធី និងការប្រកួតប្រជែង និងចែកចាយពត៌មានដល់​ផលិតករភាពយន្ត តាមរយៈ​ព្រឹត្តិប័ត្រតាមបណ្តាញអនឡាញ​ជាប្រចាំ។

4.  បង្កើត​គេហទំព័រដែលពាក់ព័ន្ធ​នឹងការ​ផ្សព្វផ្សាយរឿងនិងពត៌មានបច្ចុប្បន្ន​ស្តីពី​ការផលិតខ្សែភាពយន្ត។ បញ្ហានេះក៏ត្រូវកើនឡើងទ្វេរដង​ផងដែរចំពោះ​កន្លែង​​ផលិត​ភាពយន្ត​នាពេលបច្ចុប្បន្ននេះ។

5.  ជ្រើស​រើសគ្រូ​បណ្តុះបណ្តាលនិងអ្នក​ណែ​នាំដែលមានបទពិសោធន៍ ដែល​អាច​បង្កើត​ជាកញ្ចប់​​​សម្រាប់ការបណ្តុះបណ្តាល គ្រប់ដណ្តប់ជំនាញជាមូលដ្ឋាន​សំខាន់ៗ។

6.  ចាប់ផ្តើមដំណើរការកម្មវិធីបណ្តុះបណ្តាលនិងបង្ហាត់បង្ហាញជាប្រក្រតី។​​

7.  អភិវឌ្ឍលក្ខណៈវិនិច្ឆ័យនិងជំហាន​ចាំបាច់ ចំពោះសិទ្ធិទទួលបាន​ការផ្តល់មូលនិធិ​

8.  កោះប្រជុំគណៈវិនិច្ឆ័យសម្រាប់​វិនិច្ឆ័យសំណើ​ផ្តល់មូលនិធិ។

9.  ចាប់ផ្តើមការប្រកួតប្រជែងសរសេរស្គ្រីប(ការ​ឆ្លាក់អក្សរផ្ចង់ដោយដៃ) ពី​ការឈ្នះ​​​សរសេរអក្សរស្គ្រីបត្រូវបានទទួលរង្វាន់ ដែលបានបង្កើតនៅក្នុងខ្សែភាពយន្ត។

10. ផ្តល់ថវិកាដល់ខ្សែភាពយន្តដែលឈ្នះ​ពាន​រង្វាន់ពីការប្រកួតប្រជែង​សរសេរស្គ្រីប។​ផ្តល់ថវិកាដល់ខ្សែភាពយន្តដែលសមនឹងបានទទួល​ផ្សេងទៀត។

11. ដាក់ស្នើខ្សែភាពយន្តដែលល្អបំផុតទៅមហោស្រពភាពយន្តអន្តរជាតិ។ នៅពេល​មានការចាំបាច់ផ្តល់មូលនិធិ​ដល់​ផលិតករភាពយន្ត​ដើម្បី​បង្ហាញមុខ។

12. ធ្វើជាដៃគូជាមួយគេហទំព័រផ្សព្វផ្សាយ​ខ្សែភាពយន្ត​អន្តរជាតិដូចជាViddsee.comនិងធ្វើការផ្សព្វផ្សាយខ្សែភាពយន្តកម្ពុជា។

 

     គោលដៅហិរញ្ញវត្ថុ

គោលដៅនៃការផ្តល់មូលនិធិភាពយន្តកម្ពុជារួមទាំង​លុយដែល​​នឹងត្រូវបានផុ្តល់ជូន​ដល់​​ផលិតករភាពយន្តដើម្បីផលិតខ្សែភាពយន្តខ្នាតខ្លីរបស់ពួកគេ។

     ការផ្តល់មូលនិធិដែលតម្រូវឲ្យមាន គឺដើម្បី​ផ្គត់ផ្គង់ដូចខាងក្រោម៖

 •         បុគ្គលិក​ដែលគ្រប់គ្រង​មូលនិធិភាពយន្ត
 •         ការបង្កើត​កញ្ចប់​បណ្តុះបណ្តាល​សម្រាប់​ផលិតករភាពយន្តវ័យក្មេង
 •         ការបណ្តុះបណ្តាលនិងការណែនាំ​​​ដល់​ផលិតករភាពយន្ត​វ័យក្មេង
 •         ថវិកាសម្រាប់​ការផលិតភាពយន្ត
 •         ថវិកាសម្រាប់​ទីផ្សារនិង​ការចែកចាយ​ភាពយន្ត
 •         មូលនិធិសម្រាប់​ផលិតករភាពយន្តដើម្បីចូលរួម​ក្នុង​មហោស្រព​ភាពយន្ត

     ថវិកាសរុបៈ ៦៦,៥០០ដុល្លារ

 •         គេហទំព័រ២,០០០ដុល្លារ
 •         មជ្ឈមណ្ឌលធនធាន៥,០០០ដុល្លារ
 •         បុគ្គលិក (ពីរនាក់ ៦ខែ) ៦,០០០ដុល្លារ
 •         សកម្មភាពផ្សព្វផ្សាយ២,០០០ដុល្លារ
 •         សកម្មភាពបណ្តុះបណ្តាល២,០០០ដុល្លារ
 •         ការផ្តល់មូលនិធិសម្រាប់ភាពយន្ត(ភាពយន្តខ្នាតខ្លីពីប្រាំ​ទៅដប់រឿង) ២,០០០ដុល្លារ
 •         ការផ្តល់មូលនិធិ​សម្រាប់ការចូលរួម​ក្នុងមហោស្រព(ពីរនាក់) ៦,០០០ដុល្លារ
 •         ទីផ្សារភាពយន្ត  ៥,០០០ដុល្លារ
 •         ​ការទំនាក់ទំនង (ទូរស័ព្ទ អ៊ីនធើណែតប្រព័ន្ធផ្សព្វផ្សាយសង្គម) ៥០០ដុល្លារ

នៅពេលដែលដំណាក់កាលនិមួយៗ​ត្រូវបានផ្តល់មូលនិធិសកម្មភាព​នឹងត្រូវ​ធ្វើ​ការ​អនុវត្តហើយការធ្វើបច្ចុប្បន្នភាព​នឹងត្រូវបានបញ្ចេញ​ជូន​អ្នកផ្តល់មូលនិធិជាមុនក្នុងអំឡុង​ពេល និងបន្ទាប់ពី​ដំណាក់កាលនិមួយៗ។

សកម្មភាពទាំងអស់​នឹងត្រូវបានរាយការណ៍ជូន​ តាមរយៈ​ប្រព័ន្ធផ្សព្វផ្សាយ​សង្គមជារៀងរាល់ថ្ងៃ។ ​​ថវិកា​នឹងត្រូវបានបែងចែក​ទាំងគេហទំព័រ​មូលនិធិភាពយន្តកម្ពុជា  ទាំង​ទំព័រ​ហ្វេសប៊ុកមូលនិធិភាពយន្តកម្ពុជា។អ្នកផ្តល់មូលនិធិ​អាច​ឃើញ​យ៉ាងច្បាស់​កន្លែងដែល​លុយ​​ត្រូវ​ចាត់ចែង។នៅពេលដែលលុយ​ត្រូវចំណាយ​ យើងនឹង​បញ្ចេញបច្ចុប្បន្នភាព​នៃការចំណាយ​នៅចន្លោះពេលតាមកាលកំណត់​​ដោយមានរូបភាព​និងវីដេអូ​ដើម្បីបង្ហាញពីការងារ​ដែល​​ត្រូវ​ធ្វើ។

 

ក្រុម (យើងគឺជានរណា)

មូលនិធិភាពយន្តកម្ពុជា គឺជាសកម្មភាព​រួមគ្នាសហគ្រាស​សង្គម និងកិច្ចសហប្រតិបត្តិ​ការ​​ ផ្តួចផ្តើមដោយខ្សែភាពយន្តប្រព័ន្ធផ្សព្វផ្សាយនិងអ្នកជំនាញក្នុងការទំនាក់ទំនង ក្រុម ComeTogetherរួមមានអ្នកផលិតខ្សែភាពយន្ត​ទទួលបានពានរង្វាន់ដែលបានផលិត​ភាព​យន្ត និង​រឿងភាគតាមទូរទស្សន៍​ទទួលបានការកោតសរសើរយ៉ាងខ្លាំងនិងបានធ្វើការយ៉ាង​ទូលំទូលាយជាមួយអ្នកមានជំនាញវិជ្ជាជីវៈល្អបំផុតនៅក្នុងប្រទេស​។ ឆាយបូរ៉ា ជាប្រធាន​​ សមាគមចលនា​​​ភាពយន្តនៃកម្ពុជានឹងធ្វើជាប្រធានមូលនិធិភាពយន្ត​កម្ពុជា និងបានគាំទ្រ​ដោយឈ្មោះ​នៃបុគ្គលដែលចាប់ផ្តើមសកម្មភាពពិសេសនៅក្នុងឧស្សាហកម្ម។ 

     


ប្រធានៈ

ឆាយ បូរ៉ា បានជាប់ចំណាត់ថ្នាក់ អ្នកដឹកនាំល្អបំផុត ពានរង្វាន់ភាពយន្តថ្នាក់ជាតិ​របស់ប្រទេសកម្ពុជាលើកទី៤ឆ្នាំ ២០១៥

3.5, Lost Loves https://www.youtube.com/watch?v=CLpa0CMgPkI


សមាជិកៈ

សុធា អុីណែស អ្នកនិពន្ធ/អ្នកដឹកនាំ ម្ចាស់ពានរង្វាន់  Tropfest SEA 2014

Loy9, Love9, Love 2 the power of 4, RICE https://www.youtube.com/watch?v=wC-pya55dMI https://www.youtube.com/watch?v=9hmpS68rSbE

 

ចាប សំចាន់រិទ្ធ អ្នកនិពន្ធ/អ្នកដឹកនាំ ប្រចាំឆ្នាំមហោស្រពភាពយន្តអន្តរជាតិ​នៅកម្ពុជាឆ្នាំ ២០១៥

Loy9, Love9, Fistful of Pebbles https://www.youtube.com/watch?v=0GHn_M8jRfY

 

ជ័យ សម្បត្តិ អ្នកនិពន្ធ/ផលិតករ/អ្នកដឹកនាំ គាត់ក៏បានជាប់ពានរង្វាន់ អ្នកដឹកនាំឆ្នើម ប្រចាំឆ្នាំមហោស្រពភាពយន្តអន្តរជាតិ​នៅកម្ពុជាឆ្នាំ ២០១៤

Loy9, Love9, Down this Road https://vimeo.com/125892335

 

ឈិន សុធា អ្នកនិពន្ធ/ផលិតករ/អ្នកដឹកនាំ ពានរង្វាន់ជម្រើសរបស់ទស្សនិកជនTropfest SEA 2015

Loy9, Love9, The Scavenger https://www.viddsee.com/video/the-scavenger/lvelk


ទីប្រឹក្សា:

            Deependra Gauchan អតីតផលិតករប្រតិបត្តិ របស់​ BBC Media Action

            Loy9 https://www.youtube.com/user/loy9kh

            Love9 https://www.youtube.com/user/love9cambodia

            Love 2 the power of 4 https://www.youtube.com/watch?v=9hmpS68rSbE

យើងនឹងអញ្ជើញបុគ្គលដែលលេចធ្លោផ្សេងទៀត​នៅក្នុងវិស័យភាពយន្ត​ឲ្យចូលរួម​ក្នុង​ក្រុមប្រឹក្សាភិបាល។យើងនឹងជ្រើសរើសអ្នកជំនាញផ្នែកឧស្សាហកម្មនាំមុខគេ ​ឲ្យធ្វើជាអ្ន​កណែនាំ​និងអ្នកបណ្តុះបណ្តាល។ ទំនាក់ទំនងនឹងត្រូវបានធ្វើឡើងជាមួយបុគ្គល អង្គការនាយកដ្ឋានរដ្ឋាភិបាល​ផ្សេងទៀត ដែលធ្វើការ​ទាក់ទងនឹង​វិស័យ​អប់រំ និង​ឧបត្ថម្ភ។

 

យើងនឹងជ្រើសរើស​បុគ្គលបីរូបបម្រើការងារនៅក្នុងវិស័យ​ភាពយន្ត ដើម្បីគ្រប់គ្រង​​ផ្នែក​ផ្សេងៗ។ ការទំនាក់ទំនង​និង​ការគាំទ្រ​ប្រព័ន្ធផ្សព្វផ្សាយសង្គម នឹងត្រូវបាន​ផ្តល់ជូនដោយក្រុម​ផ្សព្វផ្សាយ ComeTogetherនិងសហការី។

យើងសូមថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ដែលបានផ្តល់មូលនិធិដល់ខ្សែភាពយន្តនេះ​! លោកអ្នកគឺជាម្ចាស់ជើងឯកនៃការច្នៃប្រឌិតនិងវប្បម៌!

សូមយើងរួមគ្នាដើម្បីយកទេពកោសល្យនៃការផលិតភាពយន្តរបស់កម្ពុជា
ឆ្ពោះទៅកាន់កម្រិតបន្ទាប់ទៀត!

 • ប្រហែល 2 ឆ្នាំមុន

  Cedric Jancloes

  Hi to all our supporters, the campaign has started, please spread the word, share on fb and ask people you know to support our campaign by sending sms (cellcard users) to 5010 or to make donations at wing agents using the number #08, giving your name and phone - If you have a credit card, use the TOSFUND online system with ACLEDA payment gateway - safe and secure! Thanks for all your help. Finally, if you want to help but without money, just register and add your name to our backers list by clicking the 'Support This project' button on this page!

 • ប្រហែល 2 ឆ្នាំមុន

  Cedric Jancloes

  We are very happy to announce that the តោះFUND platform starts working on 31st March 2016 - it will be the start of a great adventure for all of us. Please check this page again for news about our campaign after the 31st of March. Tell all your friends about this project and ask them to be ready to help! Thanks.

Cellcard

If you want to donate to this project, simply send an sms to this number:

5010

No personal information is collected by us and therefore no rewards are possible using mobile payments. The donation is limited to 50 cents. Please repeat send sms to reach the amount you want to donate.

If you want to let others know that you have backed this project, you can add your name to the Backers list by clicking the button below:

I just want to donate to this project without getting rewards.
Back It

រង្វាន់

$ 1.0
0 backers
Estimate Deliver: December 15th, 2017
សូមអរគុណនៅលើ ទំព័រហ្វេសប៊ុក Cambodia Film Fund Facebook + ការបញ្ចុះតម្លៃទៅលើការបណ្តុះបណ្តាលភាពយន្ត
Back It
$ 5.0
0 backers
Estimate Deliver: December 15th, 2017
ខាងលើទាំងអស់ + សមាជិកភាពរបស់ ComeTogether
Back It
$ 10.0
2 backers
Estimate Deliver: December 15th, 2017
ខាងលើទាំងអស់ + ការបញ្ចាំងភាពយន្តដោយឥតគិតថ្លៃ (ការបញ្ចាំង៥លើក)
Back It
$ 20.0
0 backers
Estimate Deliver: December 15th, 2017
ខាងលើទាំងអស់ + ការបញ្ចាំងភាពយន្តដោយឥតគិតថ្លៃ (ការបញ្ចាំង១០លើក) + ការចុះឈ្មោះសម្រាប់ការបណ្តុះបណ្តាលជាអាទិភាព
Back It
$ 50.0
0 backers
Estimate Deliver: December 15th, 2017
ខាងលើទាំងអស់ + ការបញ្ចាំងភាពយន្តដោយឥតគិតថ្លៃ (ទាំងអស់) + អញ្ជើញមើលខ្សែភាពយន្ត + ការបណ្តុះបណ្តាលដោយឥតថ្លៃ ក្នុងមួយម៉ូឌុល
Back It
$ 500.0
0 backers
Estimate Deliver: December 15th, 2017
ខាងលើទាំងអស់ + អញ្ជើញដើម្បីមើលខ្សែភាពយន្ត វីអាយភី (ទាំងអស់) + បន្ទាប់មកជប់លៀង (ទាំងអស់)
Back It

Payment Instructions

If you want to help this project, there are two payment options : mobile and online. Please read the instructions carefully before filling in the rewards and donations form.

Acleda